ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវ OCIC ក្រុមទី៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ ។ ជនរងគ្រោះឈ្មោះ យ៉ោក រឺណា ភេទស្រី ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ អន វិសាល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ មុខរបរបុគ្គលិករត់តុ (មានផ្ទុកសារធាតុញៀន) ។ ២-ឈ្មោះ ហេង ស៊ីថន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ដូនពេញ រាជធានីភ្នំពេញ មុខរបរបុគ្គលិករត់តុ (មានផ្ទុកសារធាតុញៀន) ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃម៉ាក VIVO ពណ៌ ខ្មៅ ។ សម្ភារ:ដកហូត៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ផ្លាកលេខភ្នំពេញ 1HG-5395 ជារបស់ជនសង្ស័យឈ្មោះ អន វិសាល ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់