ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតបុកបង្គោលភ្លើងបាក់សង្កត់លើ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង បុរសម្នាកបើករថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង យ៉ាងលឿនរេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់សង្កត់រថយន្តរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-3558 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតជ្រុលបុកបង្គោលភ្លើងមួយដើម បណ្ដាលឲ្យបាក់ដាច់សង្កត់លើរថយន្តរងការខូចខាត ចំណែកអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់