តាកែវៈ កាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២១០៩ ស្ថិតនៅភូមិខ្នារធំ នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។
ម្ចាស់ផ្ទះឈ្មោះ តាឌី សុទ្ធ អាយុ ៦៩ ឆ្នាំ និងប្រពន្ធ ធន់ ភុញ អាយុ ៦៥ ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុ។ ផ្ទះធ្វើអំពីឈើ ប្រក់ស៊ីប្រូ តយ៉ាកស័ង្កសី មានទំហំ៦×៧ម៉ែត្រ និងមានរៀបបន្ទប់ថ្មក្រោមទំហំ ៥×៦ម៉ែត្រ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ខណៈម្ចាស់ផ្ទះមិននៅ។
សម្ភារៈខូចខាតរួមមាន៖ ម៉ូតូ ២គ្រឿង ស្រូវជាង១ តោន ប្រាក់ដុល្លារ ៦០០០ ដុល្លារ មាស ៦ជី ប្លង់ដី សំបុត្រកំណើត ឯកសារផ្សេងៗ មួយចំនួនទៀត៕
មតិយោបល់