ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Prius ពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២០៦ កែងនឹងផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-7750 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក Prus ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-1042 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ២១៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។
នៅក្រោយពេលកើតហេតុភាគីទាំងពីរ ធ្វើចរចាដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយជាបន្តទៀត ទៅតាមផ្លូវច្បាប់ ៕




មតិយោបល់