តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩និង៤០នាទី មានករណីអំពើលួចខោអាវមួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ មាស ដុស ហៅក្រៅ (កា) ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិពោន ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។
ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលលួចខោអាវឈុត ចំនួន០១ដុំ ស្មើនឹង១៤ឈុត (មានពណ៌ចំរុះ) នៅក្នុងតូបលក់ខោអាវមួយកន្លែងក្នុងផ្សារធំតាកែវ ដែលមានម្ចាស់ឈ្មោះ សាន សុភាព ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ខណៈពេលដែលជនសង្ស័យ កំពុងធ្វើសកម្មភាពលួចយកខោអាវឈុតនោះ ក៏ត្រូវបានម្ចាស់មកទាន់រួចធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់អោយសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕


មតិយោបល់