ព័ត៌មានជាតិ

កម្លាំងជំនាញស្រាវជ្រាវបង្រ្កាបករណីក្មេងទំនើង វាយកម្ទេច និងដុតម៉ូតូសរុប ៤គ្រឿង ឃាត់ខ្លួន ២នាក់

ស្ទឹងត្រែង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវបង្រ្កាបករណីក្មេងទំនើង ធ្វើឲ្យខូចខាតដោយចេតនា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ :
១-ឈ្មោះ ប៉ែវ វាចា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង,
២-ឈ្មោះ ប៉េ វិន័យ ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដែលបានធ្វើសកម្មភាព វាយកម្ទេច ម៉ូតូ ចំនួន ០១គ្រឿង និងដុតម៉ូតូ ចំនួន ០៣គ្រឿង របស់ជនរងគ្រោះ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកជនបង្កដែលរត់គេចខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់