ព័ត៌មានជាតិ

Update៖ ដំណឹងស្វែងរកសាច់ញាតិ! សពបុរសម្នាក់អណ្តែតទឹកស្ទឹងព្រែកត្នោត សមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តឃ្មួញ

ភ្នំពេញ: ដំណឹងស្វែងរកសាច់ញាតិនៃសពឈ្មោះ សារ៉ាន់ សុវណ្ណតារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ១១៧៩-១១៨០ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៥និង៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពឈ្មោះ សារ៉ាន់ សុវណ្ណតារា អណ្តែតទឹកស្ទឹងព្រែកត្នោត ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ឲ្យជួយអន្តរាគមន៍ ។

សមត្ថកិច្ចមគរបាលខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ រាយការណ៍ប្រាប់ការិយាល័យជំនាញមកធ្វើកោសល្យវិច័យ លើសាកសព រួចសន្និដ្ឋានថា សពឈ្មោះ សារ៉ាន់ សុវណ្ណាតារា បានស្លាប់ដោយសារលង់ទឹក ។

បច្ចុប្បន្នសពតម្កល់នៅវត្តឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនទាន់មានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទេ ហេតុនេះសូមបងប្អូនដែលស្គាល់ ឬដឹងដំណឹងអំពីសាច់ញាតិសព សូមទាក់ទងមកលេខទូរស័ព្ទខាងក្រោមនេះ៖
092236363/017668697/0769777733 ៕

មតិយោបល់