ព័ត៌មានជាតិ

រថយន្តបើកលឿន ខ្វះការប្រុងប្រយ័ត្ន បុកបុរសថ្មើរជើងម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំ:​ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង១៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកថ្មើរជើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ផុន ហុកលី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿង បើកបរយ៉ាងលឿន បណ្តាលឲ្យបុកបុរសដើរឆ្លងផ្លូវនោះ រងរបួសធ្ងន់និងបានដាច់ខ្យល់ស្លាប់នៅ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់គេចដល់ខេត្តសៀមរាបហើយសមត្ថកិច្ចនៅមូលដ្ឋាន បានសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ទើបឃាត់ខ្លួនបាន និងនាំយករថយន្តបង្កម៉ាក ហាយព្រីត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AC -9527 ព្រមទាំងអ្នកបើកបរមកអធិការដ្ឋាននគរបានស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី ។ សាកសពជនរងគ្រោះជាមនុស្សវិកលចរិត ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់