កំពង់ឆ្នាំៈ បុរសម្នាក់ ដែលគេដឹងថាជាព្រូរថយន្ត បានស្លាប់ភ្លាមៗ គៀបជាប់នៅ ក្នុងកាប៊ីនតែម្តង បន្ទាប់ពីជីះ រថយន្តហ៊ីណូ ទៅបុកគូទ រថយន្តហ៊ីយ៉ាន់ដាយ ដែលចត់ស្ងៀម ដោះដូរកងនោះពេញទំហឹងតែម្តង។
ហេតុការនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២ រំលងអធ្រាត ស្ថិតនៅលើ កំណាត់ផ្លូវ ជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ លេខ ៩៩-១០០ ស្ថិតនៅក្នុងភូមិ ថី្ម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខ កំពង់ចាម 3A. 4103 ដែលកំពុងចត ស្ងៀម ដើម្បីមើលកង់រថយន្តក្នុង ទិសដៅ ពីជើង ទៅត្បូង នៅចំណុចខាងលើ ។ ខណៈនោះក៍ស្រាប់តែមានរថយន្ត ១គ្រឿងទៀតម៉ាក HINO ពណ៌ក្រហម ស្លាកលេខ ប៉ៃលិន 3A .0257 បើកបរ ពីជើង ទៅត្បូង ស្របទិសគ្នា ក្នុងល្បឿនលឿនហើយ បានជ្រុលទៅបុកគូថ រថយន្តម៉ាក Hyundai ដែលឈប់នោះ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ដែលជាព្រូ រថយន្តម៉ាក HiNO មានឈ្មោះហ៊ាម ហេង អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិឃុំ កាទ្បែង ស្រុកលំផាត់ ខេត្តរតនៈគិរី ។
ចំណែករថយន្ត២គ្រឿងខូចខាតធ្ងន់ធរនោះ ត្រូវបានយកមក រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់។ ដោយ ទ្បែកក្រោយ កើតហេតុ អ្នកបើកបរ រថយន្ត ទាំងពីរនាក់ បានរត់គេចខ្លួនបាត់ ។ រីឯសាកសពសមត្ថកិច្ច ទាក់ទងទៅ សាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យ ៕
មតិយោបល់