ព័ត៌មានជាតិ

ជនអនាថាម្នាក់ត្រូវបានគេប្រទះឃើញ ដេកហូរឈាមជោកខ្លួនរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល០៧ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ មានករណីជនអនាថាម្នាក់ ត្រូវគេប្រទះឃើញរងរបួស ភ្លៅធ្ងន់ធ្ងរ ដើរមកដេកហូរឈាមជោកខ្លួន តែគ្មានអ្នកហ៊ានជួយ ហេតុការណ៍នេះបានកើតឡើង នៅត្រង់ចំណុចច្រកឌឿងហែម បន្ទប់ផ្ទះជួលក្បែរ សាលាបឋមសិក្សាពញាក្រែក ស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បុរសរងគ្រោះមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ដោយសាសាកសួរមិនព្រមនិយាយ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រាប់តែឃើញប្រជាពលរដ្ឋ នៅម្តុំកន្លែងកើតហេតុ ចោមរោមមើលហើយ គ្មានអ្នកណាដឹងថា ជនរងគ្រោះត្រូវអ្នកណា វាយឬយ៉ាងណានោះទេ ទើបបណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួនដូច្នេះ ។ រហូតដល់វេលាមោង ១០និង៣០នាទីព្រឹក ថ្ងៃដដែលជនរងគ្រោះ ដេកនៅអែបជញ្ជាំង របងជាប់ផ្លូវបេតុងក្បែរកន្លែងកន្លែងកើតហេតុ ៕

មតិយោបល់