កំពុងចាមៈ បុរសម្នាក់ទៅកាប់ឫស្សីនៅខាងត្បូងភូមិ ហើយបានភ្លាត់ស្នៀតធ្លាក់កាំបិតជង់ជាប់ចំចុងដោះខាងស្ដាំ បណ្ដាលឲ្យស្លាប់មួយរំពេញ។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៣ សីហា ២០១៦ នៅចំណុចគុម្ពឫស្សី ស្ថិតក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចបានដឹងថា ជនរងគ្រោះឈ្មោះ សាយ ប៊ុនលីម ហៅប៉ោង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកសកម្មជនយុវជន មានទីលំនៅភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម៕
មតិយោបល់