ព័ត៌មានជាតិ

សពបុរសម្នាក់ដែលបានលិចក្នុងទឹកជាមួយនិងរថយន្តត្រូវបានរកឃើញបន្ទាប់ពីជនរងគ្រោះធ្វើដំណើឆ្លងទំនប់ទឹកពេលមេឃកំពុងភ្លៀងខ្លាំង

ក្រចេះ​​​​ៈ ក្រោយការចុះរុករកអស់រយះពេលជាច្រើនម៉ោង សាកសពបុរសម្នាក់ដែលបានលិចក្នុងទឹកជាមួយនិងរថយន្តមួយគ្រឿងត្រូវបានរកឃើញ បន្ទាប់ពីជនរងគ្រោះរូបនេះ ជាមួយនិងគ្នីគ្នា ៣នាក់ផ្សេងទៀត បានជួបហេតុការណ៍ជំនន់ទឹកភ្លៀងហូរកួចប៉ើងរថយន្តក្រឡាប់ចូលអូរនៅចំណុចទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល កាលពីយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២។
កាលពីយប់ថ្ងៃកើតហេតុជនរងមានគ្នា៤នាក់ បានជិះរថយន្តមួយគ្រឿងប្រភេទកាមេរីព្រូស ឆ្លងកាត់ទំនប់បង្ហៀរទឹកខាងលើ ក្នុងស្ថានភាពមេឃកំពុងភ្លៀងខ្លាំង ធ្វើអោយជំនន់ទឹកភ្លៀងបានហូរគួចរថយន្តរបស់ដែលកំពុងជិះចូលក្នុងអូរ។ ក្នុងស្ថានភាពនោះមានជនរងគ្រោះ៣នាក់បានរំដោះខ្លួនចេញពីក្នុងរថយន្តរងគ្រោះថ្នាក់ស្រាល និងត្រូវនាំមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្នួល ចំនែកឯជនរងគ្រោះឈ្មោះ ទិត្យ មេសា អាយុ៣១ឆ្នាំ បានស្លាប់បាត់បងជីវិតក្នុងឧប្បត្តិហេតុនេះ ដោយបានលិចទៅក្នុងទឹកជាមួយនិងរថយន្ត៕

 

មតិយោបល់