ព័ត៌មានជាតិ

នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ នគរបាល​ខណ្ឌដង្កោ​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​)​អ្នកដំណើរ​ នៅ​ត្រង់​ចំណុច​ខាងកើត​តា​ក្រហម​ក​ ផ្លូវ​៥០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ ព្រែក​ប្រណាក់​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២២​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សេង​ សុខ​ឡៃ​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ ទីលំនៅ​ភូមិ​ខ្នុរ​អំពិល​ ឃុំ​វាល​ ពង់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​
​ជនសង្ស័យ​មានឈ្មោះ​ សេង​ សុវណ្ណ​ឌី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​ ជាមួយ​គ្នា​នោះ​ សមត្ថកិច្ច​បាន​ឃាត់​និង​ដកហូត​វត្ថុ​តាង​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច​ ពណ៌​ស​-​លាយ​ ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1JP-6254​ ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone​ X​ ពណ៌​ទឹកមាស​ ចំនួន​០១​គ្រឿង​ ។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ (​ជនសង្ស័យ​)​ និង​បក្ខពួក​ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចំ​ឈ្មោះ​ សេង​ សុវណ្ណ​ឌី​ និង​បក្ខពួក​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ ច្បាប់​តែ​ម្តង​ ៕

មតិយោបល់