ភ្នំពេញ: ក្មេងប្រុសម្នាក់ដែលគេដឹងថា មានសតិមិនប្រក្រតី បានលង់ទឹកស្រះក្នុងបរិវេណវត្ត បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ទីតាំងស្ថិតនៅស្រះទឹកក្នុងវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ប៊ុន ឡាយហៀង ភេទប្រុស អាយុ១៥ឆ្នាំ (ជាមនុស្សមានសតិមិនប្រក្រតី) ស្នាក់នៅជាមួយគ្រួសារ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញក្មេងប្រុសខាងលើ អង្គុយនៅកាំជណ្តើរមាត់ស្រះ រួចក៏រំកិលចុះក្នុងទឹកតែម្តង ដោយមិនឃើញក្មេងប្រុសនេះងើបឡើងគោកវិញទេ ដោយលិចបាត់តែម្តង យូរពេកក៏នាំគ្នាផ្អើលឆោឡោហៅគ្នីគ្នាចុះរាវក្នុងទឹកស្រង់មកលើ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុក៏បានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែងនិងទាក់ទងទៅសាច់ញាតិ បន្ទាប់ពីធ្វើកំណត់ហេតុរួចទើបប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់