ព័ត៌មានជាតិ

សង្ស័យបើកលឿន ជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម និងរបងមួយផ្ទាំង ចំណែករថយន្តខូចខាតខាងមុខខ្ទេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េឃ្លុបមួយគ្រឿង សង្ស័យបើកល្បឿនលឿនជ្រុល មកដល់ចំណុចផ្លូវបំបែកមានភ្លើងស្តុប ហ្វ្រាំងមិនជាប់ បួងចង្កូតគេចជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត និងបាក់មួយដើម រួមទាំងរបងថ្មអស់មួយផ្ទាំងផងដែរ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ កែងផ្លូវហាណូយ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កកូរ៉េ ឃ្លុបពណ៌ស ម៉ាកKIA ពាក់ស្លាកលេខ ភ្នំពេញ 2BI-1841 បើកក្នុវទិសដៅពីលិចទៅកើត ដល់ចំណុចភ្លើងស្តុប ចំណែកអ្នកធ្វើដំណើរនៅបន្ថយល្បឿនឈប់ ទើបព្យាយាមហ្វ្រាំងតែមិនជាប់ ក៏បួងចង្កូតគេចជ្រុលទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម បាក់ប្រេះទាំងរបងថ្មអស់មួយផ្ទាំង រថយន្តខ្ទេចផ្នែកខាងមុខ សំណាងមិនមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក យករថយន្តយកទៅរក្សាទុក រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

មតិយោបល់