ព័ត៌មានជាតិ

ដំរី​មួយ​ក្បាល​យក​ឆ្កែ​ធ្វើ​ជា​មិត្ត​ (Video Inside)

ដំរី​មួយ​ក្បាល​រស់នៅ​តំបន់ឆ្នេរ Safari ភាគខាងត្បូង​នៃ​រដ្ឋ Carolina បានចាត់ទុក​ឆ្កែ​មួយ​ក្បាល​ជា​មិត្ត​ល្អ​បំផុត​។ សត្វ​ទាំងពីរ​នេះ​តែងតែ​ប្រលែង​គ្នា​លេង និង​រស់នៅ​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​បំផុត​។​
Orphaned-Elephant-Is-Best-Friends-with-a-Labrador
​បុគ្គលិក​នៃ​ឧទ្យាន​សត្វព្រៃ​បាន​និយាយថា Bubbles ដែល​ជា​ដំរី​កំព្រា ចូលចិត្ត​លេង​ជាមួយនឹង Labrador ដែល​ជា​សត្វ​ឆ្កែ​ពណ៌​ខ្មៅ​មួយ​ក្បាល​នេះ​ណាស់ ជាពិសេស​នៅពេល​ដែល​ពួក​វា​លេង​ទឹក​ម្តងៗ ដំរី​ដែលមាន​ទម្ងន់​រហូត​ដល់​ទៅ​៤​តោន​នេះ តែងតែ​ឲ្យ​មិត្តដ៏​ស្និទ្ធស្នាល​របស់​ខ្លួន​ជិះ​ពីលើ​ខ្នង នឹង​លោត​ទឹក​លេង​ជានិច្ច​។​

Bubble បាន​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត ៣០ ឆ្នាំ​មកហើយ វា​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​ប្រទេស​នេះ បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​វា​ត្រូវបាន​អ្នកប្រមាញ់​លួច​សម្លាប់ ក្រោយមក​ក្រុម​អ្នក​អភិរក្ស​បាន​ថែរក្សា​ដំរី​កំព្រា​នេះ​រហូត​មក​។​ព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ដោយ​លោក Bhagavan Antle ដែល​ជា​នាយក​គ្រប់គ្រង​នៅ​ឆ្នេរ Safari តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់