ព័ត៌មានជាតិ

កូនប្រើប្រាស់សារធាតុញៀនម្នាក់ ដុតផ្ទះខ្លួនឯងឆេះអស់១ខ្នង

កណ្តាល: ថៃ្ងអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០ នាទីយប់ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ ផ្តល់ព័ត៌មានមានភ្លើងឆេះផ្ទះមួយកន្លែង ស្ថិតនៅ នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ម្ចាស់ផ្ទះឈ្មោះ សុខ រិទ្ធ ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ គា ហេង អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (បញ្ជាក់ពេលកើតហេតុ ម្ចាស់ផ្ទះនៅភ្នំពេញ) ។

សម្ភារ:ខូចខាត់មាន៖
– ផ្ទះចំនួន០១ខ្នង ខូចខាតទាំងស្រុង
– ទូដាក់ខោអាវចំនួន០១
– ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ០៦× ០៩ ម៉ែត្រ

មូលហេតុ៖ បង្កឡើងដោយឈ្មោះ រិទ្ធ សុភាព ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវជាកូនជាអ្នកដុត ជាអ្នកប្រើប្រាស់គ្រឿងញៀន ។

កម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់ រថយន្តអគ្គិភ័យចំនួន០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកលើកដែក ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើ០៨ម៉ែត្រគូប ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃខែឆ្នាំដដែល។
ករណីខាងលើនេះ មិនបណ្តាលឲ្យរងរបួសដល់អាយុជីវិតមនុស្សឡើយ ៕

មតិយោបល់