ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបដ៏ថ្មីសន្លាង១គ្រឿង ទើបកុម្មង់ទិញពីក្រៅប្រទេសបាន២ថ្ងៃ ត្រូវជនបរទេសម្នាក់ ជិះម៉ូតូម៉ាកឃ្លីក១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1AQ-4011 មកបុកពីក្រោយបែកស្ដុបមួយចំហៀង បណ្តាលឲ្យរងការខូចខាត បន្ទាប់ពីកើតហេតុភាគីបង្កបាន រត់គេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿង ពណ៌ស ដែលទើបនឹងកុម្មង់ទិញពីក្រៅប្រទេ សបានចំនួន២ថ្ងៃ បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៣៥៥ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ កន្លែងភ្លើងស្តុប ។ ពេលនោះក៏មានជនបរទេសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ បានជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបខាងលើពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។ បន្ទាប់ពីកើតហេតុភ្លាមៗ ភាគីបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ក្នុងហេតុការណ៍នេះ មិនមានមនុស្ស រងគ្រោះថ្នាក់អ្វីនោះទេ ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ ។ បន្ទាប់មកបានវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីបង្កចូលខ្លួនដោះស្រាយ នៅពេលក្រោយទៅតាម នីតិវិធីផ្លូវច្បាប់ ៕






មតិយោបល់