ព័ត៌មានជាតិ

ផ្ញើកូនមួយភ្លែត ដូចទុកសាច់នៅមាត់ក្រពើ!

​សៀមរាបៈ លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគម បានប្រាប់ Post News ថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅភូមិជ្រៃឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះអាយុ១ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សៅ សល់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាកើតហេតុ ជនសង្ស័យបានមកលេងផ្ទះម្តាយមីងឈ្មោះ ថយ ដែលនៅក្បែរផ្ទះជនរងគ្រោះ។ ហើយម្តាយជនរងគ្រោះទៅជីកក្តាមបានយកជនរងគ្រោះទៅផ្ញើនិងឈ្មោះថយ ក្រោយមកពេលម៉ោង១២ឈ្មោះថយ ទៅផ្សារទិញត្រី បានផ្ញើជនរងគ្រោះនៅនឹងជនសង្ស័យ ដោយជនសង្ស័យបានផឹកស្រា តាំងពីព្រឹកមកពេលមានឱកាសស្ងាត់ក៏លួងលោមក្មេងរងគ្រោះលូកលេងប្រដាប់ភេទ រហូតដល់ចេញឈាម។ ក្រោយមកបានទិញបង្អែមឲ្យហូបហើយក៏ដេកលក់ទាំងអស់គ្នា ពេលម្តាយមកពីជីកក្តាមវិញឃើញកូនដេកលក់ធម្មតារហូតដល់ម៉ោង៣រសៀល កូនភ្ញាក់ទៅលើកកូនទើបឃើញមានឈាមត្រង់ប្រដាប់ភេទ សង្ស័យក៏យកមកពេទ្យកុមារនៅស្រុក ពេលពេទ្យប្រាប់ថាមានប៉ះពាល់ត្រង់ប្រដាប់ភេទ ទើបខ្លួនសង្ស័យហើយបានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលទទួលបានព័ត៌មាន យើងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋានដើម្បីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន៕

មតិយោបល់