ព័ត៌មានជាតិ

ក្រុមហ៊ុន Moderna រំពឹងថាអាចផលិតវ៉ាក់សាំងបាន ៣ពាន់លានដូស នៅឆ្នាំ២០២២

 

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាកំពុងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ដោយរំពឹងថានឹងអាចផលិតបានដល់០៣ពាន់លានដូស នៅក្នុងឆ្នាំ២០២២ ដែលជាចំនួនច្រើនជាង ការព្យាករកាលពីលើកមុន។

ក្រុមហ៊ុន Moderna ក៏កំពុងបង្កើនការរំពឹងទុកសម្រាប់សមត្ថភាពផលិតវ៉ាក់សាំង COVID-19 ក្នុងឆ្នាំ២០២១នេះ ផងដែរ គឺទៅដល់ចន្លោះពី៨០០លានដូស ទៅ១ពាន់លានដូស ខណៈកន្លងមក ការរំពឹងទាបបំផុតគឺ ពី៧០០លានដូស។

ក្រុមហ៊ុន Moderna ធ្លាប់បាននិយាយរួចហើយថា ខ្លួនរំពឹងនឹងផលិតវ៉ាក់សាំង COVID-19 បានត្រឹម១.៤ពាន់លានដូស នៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕

Reuters៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់