ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្តកុងតឺន័របុកកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់សង្ស័យបាក់ជើង ខណៈមេឃកំពុងតែធ្លាក់ភ្លៀង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ចំពោះវត្ថុតាង ត្រូវសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕


មតិយោបល់