ភ្នំពេញៈ (ព័ត៌មានលម្អិត) យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង២៥ នាទីយប់ រំលងអធ្រាត្រ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង សិ្ថតនៅតាមបណ្តោយផ្លូវ៥៣BT ផ្ទះលេខ ៤៨១ ក្រុម ១៧ ភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី១-ម្ចាស់ទីតាំងឈ្មោះ ទឹម សឿន ភេទស្រី អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។
ទី២-ម្ចាស់ឈ្មោះ ឈីវ គឹមឡៅ ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅក្រសួងសាធារណៈការ ។
- ប្រភេទសំណង់: ថ្មបេតុងទំហំ ៤,៦ x ១៤ ម៉ែត្រ ។
- ខូចខាតសម្ភារៈ ឆេះខូចខាតសម្ភារៈអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងខូចខាតប្រហែល៥០ភាគរយ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្ដង ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៦ រថយន្ត ស្មើនឹង ២៤ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍៖ - រថយន្តស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន០១រថយន្ត សើ្មនឹង០៦ម៉ែត្រគូប ។
ពន្លត់ចប់៖ នៅវេលាម៉ោង ០១និង២៥នាទីយប់ រំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ៕









មតិយោបល់