ព័ត៌មានជាតិ

Robin van Persie នឹង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​លេង នៅ​រដូវ​កាល​បន្ទាប់​

​លោក Bryan Robson បាន​រំពឹង​ថា កីឡាករ Robin van Persie នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​ក្លិប​បិសាច​ក្រហម នៅ​រដូវ​កាល​បន្ទាប់ ខណៈ​ដែល​កីឡាករ Nemanja Vidic ចាកចេញ ។​

​បន្ទាប់​ពី ចំណា​ពេល ១០ ឆ្នាំ នៅ​ក្លិប Manchester United កីឡាករ Wayne Rooney ត្រូវបាន​គេ​ជឿជាក់​ផងដែរ​ថា​នឹង​ក្លាយជា​ប្រធាន​ក្រុម ប៉ុន្តែ សម្រាប់ Robin van Persie មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​គ្រូបង្វឹក​ថ្មី​នៅ World Cup ដែល​ក៏​ត្រូវបាន​គេ​រំពឹងថា មាន​ឥទ្ធិពល​ច្រើន​ជាង​កីឡាករ Rooney ។​

​កាលពី​សប្តាហ៍​កន្លងទៅ​នេះ លោក Van Gaal បាន​និយាយថា “​លោក​នឹង​ប្រើប្រាស់​ពេលវេលា​ដើម្បី​សម្រេចចិត្ត ជ្រើសរើស​ប្រធាន​ក្រុម​ដឹកនាំ​ការលេង ដើម្បី​កិត្តិយស​របស់​លោក​” ។​

​ជាមួយ​នឹង​ពាក្យ​សម្តី​ខាងលើ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Van Gaal ជាក់​ណាស់​នឹង​ជ្រើសរើស​យក កីឡាករ សញ្ជាតិ​ដូច​ខ្លួន នោះ​គឺ Robin van Persie ៕​
Robin van Persie

មតិយោបល់