ព័ត៌មានជាតិ

កម្មករនេសាទម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបៀតបៀនកេរ្តិ៍ខ្មាសកម្មការិនីម្នាក់

កោះកុង: យោងតាមផេក​ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីនៅ ចំណុចផ្លូវដើមគរ ក្នុងភូមិ៤ សង្កាត់ដងទង់ មានករណីបៀតបៀនកេរ្តិ៍ភេទ បង្កឡើងដោយឈ្មោះ ឡេស ឌុលរ៉ស់ម៉ាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ (ជនសង្ស័យ) បានយកដៃទៅស្ទាបប្រដាប់ភេទខាងក្រៅខោ របស់ជនរងគ្រោះ ឈ្មោះ ល. ស.រ.ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនី នៅក្នុងផ្ទះរបស់ជនសង្ស័យ ពេលជនរងគ្រោះទៅលេងជាមួយមិត្តភក្កិ ត្រូវជាប្អូនរបស់ជនសង្ស័យ ។

ដោយឡែកឈ្មោះ ឡ .រ.គ.យ ភេទស្រី អាយុ២២ ឆ្នាំ មុខរបរកម្មការិនី ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ ក៏បានមកដាក់ពាក្យបណ្ដឹង ទៅលើជនសង្ស័យខាងលើផងដែរ ។

ដោយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ជនសង្ស័យបានសម្រាតខោរបស់ខ្លួន (ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ) កំពុងដេកនៅក្នុងបន្ទប់របស់នាង ក្នុងគោលបំណងរំលោភតែមិនបានសម្រេច ព្រោះនាងបានស្រែកឱ្យឪពុកជួយ ។

រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះទាំងពីរនាក់ បានមករាយការណ៍ជូនសមត្ថកិច្ច និងធ្វើការឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី ៕

មតិយោបល់