ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់៣៦ករណី ធ្វើការឃាត់ខ្លួនអ្នកលេងចំនួន៧០នាក់

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយ:ពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដើម្បីធ្វើការបង្ក្រាប ការបើកលេងល្បែងស៊ីសងខុសច្បាប់ រយ:ពេល២ថ្ងៃកន្លងមក ថ្ងៃទី១៧-១៨ ដោយបានធ្វើការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់ (ស្រី ៣៥នាក់) (ចិន ១០នាក់ កូរ៉េ ១នាក់ អារ៉ាប់ ១នាក់) ៕

មតិយោបល់