Post News Media ព័ត៌មានជាតិ ខំលាក់ក្នុងឌុ...

ខំលាក់ក្នុងឌុយអំពូលភ្លើងហើយ នៅរកឃើញទៀត!..

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក នៃអធិការខណ្ឌនគរបាលពោធិ៍សែនជ័យ ធ្វើការបង្ក្រាប
និងឃាត់ខ្លួន ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច លាក់នៅក្នុងឌុយអំពូលភ្លើង។

ហេតុការណ៍នេះនៅវេលាម៉ោង១២និង៤០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងបុរីពិភពថ្មី កំបូល ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ស ផល្លី ភេទប្រុស មុខរបរ លាងម៉ូតូ ស្នាក់នៅភូមិត្រពាំងគល់ ស្ថិតសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ទី២មានឈ្មោះ ខាន់ សុខរិន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅផ្ទះ ជួលភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៣មានឈ្មោះ ង៉ែត ពន្លឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៤មានឈ្មោះ ហេង ពន្លឺ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញបុរស២នាក់ជិះម៉ូតូចូលក្នុងផ្ទះម៉ាស្សាកោសជប់ រស្មី ខណ:នោះកម្លាំងមានការសង្ស័យ ទើបចូលទៅសុំ
ម្ចាស់ហាងធ្វើការត្រួតពិនិត្យឆែកឆេរនៅបន្ទប់ម៉ាស្សាជាន់ទី១ ពេលនោះឃើញមនុស្សប្រុសម្នាក់និងស្រីម្នាក់ បន្ទាប់មកកម្លាំងបានធ្វើការឆែកឆេរ ក៏ប្រទះឃើញ ឌុយអំពូកភ្លើងនៅក្នុងបន្ទប់ទឹក ក៏បើកមើលក្នុងឌុយអំពូកភ្លើងនោះ ឃើញក្រាមពណ៍សថ្លាចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច។

ក្រោយមកសមត្ថកិច្ចយើងបានឃាត់ខ្លួនចំនួន៤នាក់ រួមនឹងវត្ថុតាងមកសួរនាំនៅប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការខណ្ឌដើម្បីអនុវត្តបន្ត តាមនិតិវិធីច្បាប់៕