ពោធិ៍សាត់ៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford មួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿន មានទិសដៅពីកើតទៅលិច សង្ស័យផ្ទុះកង់ បណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ចូលក្នុងទឹកត្រពាំងរងការខូចខាត ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសស្រាល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យផ្ទុះកង់ បណ្តាលឲ្យរថយន្តរេចង្កូត ក្រឡាប់ធ្លាក់ផ្លូវផ្ងារជើងចូលទៅក្នុងទឹកត្រពាំង រងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសស្រាល ។
នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុខាងលើ ។ ដោយហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ពុំមានផលប៉ះដល់អ្នកដទៃឬក៏ទ្រព្យ សម្បត្តិសាធារណៈនោះ សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តបង្កហេតុ ធ្វើការស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ។
សូមបញ្ជាក់ថាៈ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនូវឡើយ ដោយសារគ្មានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យដឹង ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់