ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកគាស់ក្រឡ បង្រ្កាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង័្សយម្នាក់

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ១កើត ខែ អស្សុជ ឆ្នាំ ខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទី នៅចំណុចអណ្ដូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទ ល្មើសជាក់ស្តែងនិងបានឃាត់ជនសង្ស័យចំនួនម្នាក់ឈ្មោះ ងួន សុភាព ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៧ថង់សង្ស័យមានសារធាតុញៀន។
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ។
-ប្រាក់រៀល១៥៣,២០០រៀល (ដប់ប្រាំម៉ឺនបីពាន់ពីរយរៀល)
-កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន០១
-ទូរស័ព្ទ០១គ្រឿង Nokia ពណ៌ខ្មៅ ស៊េរីចាស់។
-ដែកកេស ចំនួន០៣
-ទុយោ សំរាប់ចែករំលែកថ្នាំញៀន ចំនួន០១
-កូនថង់សម្រាប់ រំលែកថ្នាំញៀនមួយចំនួន។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់