ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០នាទី នៅក្បែរស្ពាន ក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ព្រមទាំងបក្ខពួក(គេចខ្លួន) រួមមាន៖

០១-ឈ្មោះ អង់ សីម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុង/ ខេត្តសៀមរាប
០២-ឈ្មោះ សាន កាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង/ ខេត្តសៀមរាប
០៣-ឈ្មោះ ស៊ូ សាក់ ហៅ សុច ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុង/ ខេត្តសៀមរាប បានធ្វើសកម្មភាព វាយចំសាច់ដុំដៃខាងឆ្វេង និងបាញ់ជំពាមកៅស៊ូចំស្លាបប្រចៀវខាងស្តាំបណ្តាលឲ្យហូរឈាម ទៅលើជនរងគ្រោះឈ្មោះ ដឿម ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និងធ្វើសកម្មភាពកាប់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១AB-០៥៨៥ លេខតួ.លេខម៉ាស៊ីន ៥២៥៤៤៧៤ បណ្តាលឲ្យខូតខាត អាវម៉ូតូ កុងទ័រ ស្តុប ស្រតូបមុខ និងផ្លាកលេខស្ទើរទាំងស្រុង របស់ជនរងគ្រោះឈ្មោះ ស៊ុន ស៊ីណាត ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ខណ:ដែលជនរងគ្រោះឲ្យកូនឈ្មោះ តាំង សុភាក់ ភេទប្រុស អាយុ ១៧ឆ្នាំ យកទៅជិះ ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីទទួលបណ្តឹង និងបំភ្លឺសាក្សីរួច យើងក៏បានកំណត់អត្តសញ្ញាណជនសង្ស័យ ហើយនាំខ្លួនជនសង្ស័យខាងលើយកមកសួរនាំ ។ ក្រោយពីសួរនាំ៖
-ជនសង្ស័យ ឈ្មោះ សាន កាន បានឆ្លើយសារភាពថា ខ្លួនបានខឹងនឹងក្រុមជនរងគ្រោះ ហើយបាននាំបក្ខពួក(គេចខ្លួន) ដេញកាប់ និងបាញ់ជំពាមកៅស៊ូ ទៅលើជនរងគ្រោះពិតប្រាកដមែន ។

-ជនសង្ស័យឈ្មោះ អង់ សីម៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ម៉ូតូជាមួយនិងបក្ខពួក(គេចខ្លួន) ពិតមែន រីឯដាវ និងកាំបិតបានបោះចោលក្នុងទឹកបាត់ហើយ ។
-ជនសង្ស័យឈ្មោះ ស៊ូ សាក់ ហៅ សុច បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយនិងបក្ខពួក តែមិនបានចូលវាយនោះទេ ។

សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើ ដោយជនសង្ស័យឈ្មោះ អង់ សីម៉ា ជាលទ្ធផលវិជ្ជមាន ជាតំរុយមេតំហ្វេតាមីន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់