បរទេស៖ វិរៈបុរសរបស់ក្លឹប Man UTD គឺលោក Wayne Rooney នៅសប្តាហ៍នេះបានធ្វើការទិះតៀនយ៉ាងខ្លាំងចំពោះទំរង់លេងរបស់ក្លឹបចាស់របស់លោកដែលជាពិសេសគឺនៅក្នុងការប្រកួតបរាជ័យចុងក្រោយនេះប៉ះនឹងក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង០។
បច្ចុប្បន្នមានឈ្មោះជាគ្រូបង្វឹកឆ្នើមរបស់ក្លឹប Derby County លោក Rooney បាននិយាយថាវាមិនមែនជារឿងដែលងាយស្រួលនោះទេក្នុងការទស្សនាការប្រកួតចុងក្រោយនេះនៅក្នុងទឹកដី Old Trafford ផងនោះហើយលោកបានដាក់ក្តីបារម្ភថាកីឡាករជាច្រើនដែលមិនមានបំណងចង់រត់ក្នុងការប្រកួតសោះ។
លោកបន្តថានេះគឺជាសកម្មភាពដែលមិនអាចទទួលយកបាននោះទេព្រមទាំងបានរិះគន់បន្ថែមទៀតយ៉ាងខ្លាំងៗទៅលើក្រុមកីឡាកររបស់លោក Ole Solskjare ផងដែរដោយបញ្ជាក់ថាពួកគេត្រូវតែរៀនមានអារម្មណ៍ថាឈឺចាប់ពីដែលត្រូវបរាជ័យបើមិនដូច្នេះទេពួកគេគ្មានសំពាធក្នុងការប្រកួតនោះទេ៕
មតិយោបល់