ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២៣និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបស្ពាយ) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ២៧១(គល់ស្ពានអាកាសស្ទឹងមានជ័យ) ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ។

ជនរងគ្រោះមានឈ្មោះ សុខ ចាន់ណារ៉ា ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៦៨ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ។

សម្ភារ:បាត់បង់៖ លុយចំនួន១០០ដុល្លារអាមេរិក, ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone X ពណ៌ ខ្មៅ និងកាបូបស្ពាយ ពណ៌ខ្មៅចំនួន០១ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ ពៅ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់