កោះកុងៈ នៅថ្ងៃទី១៩ មិថុនា ព្រឹកមិញនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារភូមិថ្មី ដែលស្ថិតនៅក្នុង ភូមិ ចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ព្រមទាំងបានថតរូប Selfie ជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយជាមួយពួកគាត់ទៀតផង។ នេះគឺជាសំណេររបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
សំណេរសម្តេចតេជោ បានបង្ហាញខ្លឹមសារនៅក្នុងហ្វេសប៊ុកថា កោះកុងដែលខ្ញុំធ្លាប់មកនាទសវត្ស១៩៨០ និងមកជាបន្តបន្ទាប់ គឺខុសគ្នាឆ្ងាយណាស់ទាំងសន្តិភាពអត់សង្គ្រាមទាំងផ្លូវសា្ពន សាលារៀន មន្ទីរពេទ្យ ជីវភាពនៃគ្រួសារនិមួយៗ និងមូលដ្ឋានផលិតកម្ម ជារោងចក្រសហគ្រាស និង ផ្សារលក់ដូរ។ល។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ខ្ញុំត្រេកអរដែលបានឃើញបងប្អូនខិតខំប្រឹងប្រែងមានមុខរបរចិញ្ចឹមជីវិតកាន់តែធូរធារប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ៕
មតិយោបល់