ព័ត៌មានជាតិ

រថយន្តព្រូសបើកបញ្រ្ចាសទិសចរាចរណ៍ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង បានបើកបរក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ ឆ្លងផ្លូវហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់ ដែលជាអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង ០០នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AE-8131 បើកបរធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ ឆ្លងផ្លូវពីពីកើតទៅលិច ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1T-6049 បើកបរដោយស្រ្តីម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះរថយន្តក៏បានបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ផ្លូវរងរបួសធ្ងន់ធ្ងរ ក្រោយពេលកើតហេតុស្រ្តីរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅធ្វើការវាស់វែងរួចនាំយកម៉ូតូ និងរថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់