ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ០២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ‍

បាត់ដំបង: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២ និង២៥ នាទី នៅចំណុចក្រុមទី១៤ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ធ្វើការស្រាវជ្រាវបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) ចំនួន០១ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖

១-ឈ្មោះ ជា ដារ៉ូ ភេទប្រុស អាយុ ២៥ ឆ្នាំ, ២-ឈ្មោះ សន សំរិត ភេទប្រុស អាយុ ២៨ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិ ចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ខ្មៅ ឆក់យកកាបូបលុយរបស់ជនរងគ្រោះឈ្មោះ រេន ស្រីនាង ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងជិះម៉ូតូនៅលើដងផ្លូវ ឌុបកូន ចំនួន០៣នាក់ (ក្មេងតូចៗ) បណ្តាលឲ្យដាច់ខ្សែកាបូប និងដួលម៉ូតូនៅលើផ្លូវ រងរបួស ដាច់រលាត់ ក, ស្មា និងជង្គង់ (ស្រាល) និងមិនមានបាត់បង់សម្ភារ:អ្វីទេ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៨ និង ៥១ នាទី នៅចំណុចលើដងផ្លូវជាតិលេខ59A ក្រុមទី0៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) ចំនួន០២នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់