ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ២នាក់ ករណីដើរលក់ឆ្នោតនិងកត់កន្ទុយលេខខុសច្បាប់ បាននាំខ្លួនទៅកាន់ប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ

ស្វាយរៀងៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានចុះបង្រ្កាបជនជាតិវៀតណាមនិងខ្មែរចំនួន០២នាក់ ដែលដើរលក់ឆ្នោតវៀតណាមដោយខុសច្បាប់ និងជនជាតិខ្មែរដើរកត់កន្ទុយលេខខុសច្បាប់ បាននាំខ្លួនមកប៉ុស្តិ៍និងបានធ្វើកិច្ចសន្យាអប់រំ ចំនួន០២នាក់ ស្រី០១នាក់
ខ្មែរ០១នាក់ និងជនជាតិវៀតណាមចំនួន០១នាក់ប្រុស មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ ឃួន ប៊ុនភឿន ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ មានទីលំនៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ ២/ឈ្មោះ ជឿង វិនងារ ភេទប្រុស អាយ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឆ្នោតវៀតណាម មានទីលំនៅភូមិឡងអាង ឃុំឡុងអាង ស្រុកបេនកូវ ខេត្តតៃនិញ ។

ជាលទ្ធផលសមត្ថកិច្ចដកហូតបានសន្លឹកឆ្នោត៖
– ដកហូតឆ្នោតវៀតណាម បានចំនួន ១៧៩សន្លឹក ។
– ដកហូតក្រដាសកត់កន្ទុយលេខចំនួន០១សន្លឹក ៕

មតិយោបល់