ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់នៅចំណុចការ៉ាស់ជួសជុលរថយន្ត ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពរងគ្រោះឈ្មោះ ថូ ផាត់យុត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើត ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ ។
តាមការសន្និដ្ឋាន៖ របស់សមត្ថកិច្ចជំនាញ (សពស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន)។
បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់