ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដែលពូកែខាងដុតផ្ទះ យកទៅដុសក្អែល

តាកែវ: យោងតាមផេកអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា យុវជនម្នាក់ពូកែខាងដុតផ្ទះ ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់យកទៅដុសក្អែល ដោយមានយកចិត្តទុកដាក់សំណាក់លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនីតិវិធីច្បាប់ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយបានទទួលព័ត៌មានថាមានករណីដុតផ្ទ: លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រ:បាទជាន់ជុំ ចុ:ទៅទីតាំងកើតហេតុទាន់ពេលវេលានៅម៉ោង ២១ និង៣៥នាទី ថ្ងៃសៅរិ៍ ១៣កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ស្ថិតភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលជនសង្ស័យបានធ្វើករណីដុតផ្ទះរបស់បងស្រីបង្កើត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ កាន សុខសំណាង ភេទប្រុស អាយុ៣០ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិ_ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពដុតផ្ទះរបស់ឈ្មោះ កាន ស្រីវ័ន្ត ភេទស្រី អាយុ៣៤ឆ្នាំ ( ត្រូវជាបងស្រីបង្កើតជនសង្ស័យ ) ផ្ទះដែលត្រូវជនសង្ស័យដុតធ្វើអំពីឈើប្រក់ក្បឿង ,ជញ្ជាំងក្តារ បានឆេះជញ្ជាំងក្តារអស់ចំនួន០២សន្លឹក ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិនាំគ្នាចូលទៅជួយពន្លត់ទាន់ពេលវេលាហើយបាននាំគ្នាចាប់ជនសង្ស័យរួមទាំងវត្តុតាងប្រគល់មកសមត្ថកិច្ចស្រុកគិរីវង់ ។

មូលហេតុ៖ ស្រវឹងស្រាគួបផ្សំបែកថ្នាំទៀតផង ។

សូមបញ្ជាក់៖ ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធធនាគារម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០២០។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់