ភ្នំពេញៈ ដើម្បីធានាបានបរិស្ថាននៅជុំវិញ តំបន់សេដ្ឋកិច្ចពិសេសមានភាពល្អប្រសើរនោះ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាករណីការគ្រប់គ្រងសំណល់រាវ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងទប់ស្តាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់ដែលបានលើកឡើងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៨ខែកញ្ញានេះបានលើកឡើងថា “ការគ្រប់គ្រងសំណល់ជារឿងសំខាន់ ដែលទាមទាឱ្យគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ រៀនចំទុកដាក់ឱ្យបានល្អនិងហ្មត់ចត់ ការលើកកម្ពស់បរិស្ថានមិនមែនជារឿងរបស់បុគ្គលណាមួយ…
មតិយោបល់