ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ កូនយកកាំបិតកាប់ម្ដាយ បណ្តាលឲ្យរងរបួសដៃខាងស្ដាំ រយះដេរចំនួន១៥ថ្នេរ

កំពត: នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានករណីហិង្សាក្នុងគ្រួសារ កូនយកកាំបិតកាប់ម្ដាយ
កើតឡើងនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។

ជនរងគ្រោះឈ្មោះ មាន ម៉ៅ ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត រងរបួសដៃខាងស្ដាំចំដើមដៃដាច់សរសៃ រយះដេរចំនួន ១៥ ថ្នេរ ។ ជនសង្ស័យឈ្មោះ ហ៊ិន ប៉ឹប ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ជាកូនបង្កើតរបស់ជនរងគ្រោះ បានយកកាំបិតកាប់ទៅលើម្ដាយ បណ្ដាលឲ្យរងរបួសដៃស្ដាំចំដើមដៃ រយះដាច់សរសៃដេរចំនួន ១៥ ថ្នេរ ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកទឹកឈូ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ិន ប៉ឹប មកអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់