កូរ៉េៈ ដើម្បីឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល នឹងដណ្ដើមយកប្រជាប្រិយភាព ពីសំណាក់ហ្វេនៗ សមាជិកក្រុមចម្រៀង EXO លោក Lay គ្រោងចេញបទចម្រៀងទោលថ្មី របស់លោក ចំថ្ងៃខួបកំណើត ។ នេះដោយយោងតាមគេហទំព័រ Allkpop នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦ ។
ប្រភពដ៏ដែលបានរាយការណ៍ថា ផលិតកម្ម SM Entertainment បានប្រកាស បទចម្រៀងទោលថ្មីរបស់ Lay សមាជិក EXO ដែលមានចំណងជើងថា ‘What U need?’ នឹងត្រូវចេញនៅថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃខួបកំណើតរបស់ Lay ។ បច្ចុប្បន្ននេះដែល Lay កំពុងរៀបចំចម្រៀងរបស់ខ្លួន ជាចំអាល់ប៊ុមភាសាចិន ដោយលោកបាន និយាយថា លោកចង់បានអំណោយ ក្ដីស្រឡាញ់ពីអ្នកគាំទ្រ បទចម្រៀងទោលរបស់លោក ក្នុងថ្ងៃខួបកំណើតតែម្ដង។
គួរបញ្ចាក់ដែរថា លោកនឹងត្រូវសម្តែងបទ ‘What U need?’ ជាលើកដំបូង ក្នុងមហោស្រពចម្រៀងអាស៊ីឆ្នាំ ២០១៦ ដែលមានលេខរៀងទី៩ ៕
មតិយោបល់