ព័ត៌មានជាតិ

ម៉ូតូសង់ឌ្រីម ប្រលះជាមួយឃ្លីក លទ្ធផល សន្លប់ធំ ទាំងសងខាង

បាត់ដំបង: រវាងម៉ូតូ click និង ម៉ូតូ Honda dream សាកល្បងកម្លាំងគ្នា បណ្ដាលឲ្យយុវជន២នាក់ បានដេកសន្លប់ស្ដូកស្ដឹង ទាំងអស់គ្នា កាលពីវេលាម៉ោងប្រមាណ ២០នាទីយប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងត្បូងសាលាបូរ៉ា ក្នុងក្រុមទី៧ ភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមប្រភពសាក្សីពី កន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាកឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-8301 ដែលបើកបរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅ កណ្តាលទ្រូងផ្លូវ ព្រមទាំងបានឆ្លងបន្ទាត់អ័ក្ស ថែមទៀត ធ្វើឲ្យជ្រុលចង្កូតទៅ បុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក ឃ្លីក គ្មានស្លាកលេខ ដែលកំពុង បើកមកពីមុខក្នុងទិសដៅច្រាស់គ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យភាគី ទាំងសងខាងហោះផ្លោងទៅលើទ្រូងផ្លូវព្រមទាំងដេកសន្លប់ ទាំងអស់គ្នាតែម្តង ។

ក្រោយពេលកើតហេតុទើបគេដឹងថា ភាគីម៉ូតូឃ្លីកមានឈ្មោះ ម៉ៅ មី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ចំណែកភាគី ម៉ូតូឌ្រីម គឺបើកបរដោយក្មេងប្រុសម្នាក់ ដែលទើបតែមានអាយុ១៤ឆ្នាំ ប៉ុណ្ណោះ និងរស់នៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ។

បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទាំងពីរនាក់ ទៅកាន់មន្ទីរពេទ្យហើយ ដោយម្នាក់ ទៅមន្ទីរពេទ្យបង្អែកខេត្ត ឯម្នាក់ទៀត ទៅកាន់ មន្ទីរពេទ្យអ៊ីមេចិនស៊ី ដើម្បីសង្គ្រោះ ។ ដោយឡែក ម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ជាបណ្តោះអាសន្ន ៕

ម៉ូតូសង់ឌ្រី​ម ​ប្រលះ​​ជាមួយ​ឃ្លីក ​លទ្ធផល​ ​សន្លប់​ធំ​ ​ទាំង​សងខាង (4)

ម៉ូតូសង់ឌ្រី​ម ​ប្រលះ​​ជាមួយ​ឃ្លីក ​លទ្ធផល​ ​សន្លប់​ធំ​ ​ទាំង​សងខាង (3)

ម៉ូតូសង់ឌ្រី​ម ​ប្រលះ​​ជាមួយ​ឃ្លីក ​លទ្ធផល​ ​សន្លប់​ធំ​ ​ទាំង​សងខាង (2)

ម៉ូតូសង់ឌ្រី​ម ​ប្រលះ​​ជាមួយ​ឃ្លីក ​លទ្ធផល​ ​សន្លប់​ធំ​ ​ទាំង​សងខាង (1)

មតិយោបល់