ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តប៉ៃលិន បង្រ្កាបករណីគ្រឿងញៀនខុសច្បាប់៣គោលដៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់

ប៉ៃលិន: យោងតាមផេក ស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បង្រ្កាបបានករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ ។

ករណីខាងលើនោះ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពី ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានចាត់ឱ្យលោកវរសេនីយ៍ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង ក្នុងករណីជួញដូរ, រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤នាក់៖

ជនសង្ស័យ១- ឈ្មោះ នូ ជំនោ (ហៅណាន់) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ រ៉ម រីដូ (ហៅដាវ) ភេទស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (វិជ្ជមាន+) ។ ៣-ឈ្មោះ សុ ដាវឌី ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ៤-ឈ្មោះ ដុង តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដូង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង ។

វត្ថុតាងគ្រឿងញៀនចាប់យកសរុបរួម៖ -ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក ICE ចំនួន៤៩កញ្ចប់ ទម្ងន់ ២៩,១៧ក្រាមថ្នាំសុទ្ធ ។
-ប្រភេទអក្សរ WY ចំនួន០៦កញ្ចប់ចំនួន២៣៨ក្រាម ទម្ងន់២២,០៩ក្រាមថ្នាំសុទ្ធ ។

សម្ភារ: និងមធ្យោបាយចាប់យកសរុបរួម៖ -ម៉ូតូចំនួន០២គ្រឿង ។ -ជញ្ជីងចំនួន ០១គ្រឿង ។ -ទូរស័ព្ទចំនួន០១គ្រឿង ។
-អំពូលទែម៉ូម៉ែតចំនួន ០១ ដែកកេះចំនួន ០១ ។

បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង និងសម្ភារ:ដកហូត មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់