-

រងការខូចខាតខ្ទេចខាងមុខ បន្ទាប់ពីបុកជាមួយរថយន្ត បើកបញ្រ្ចាសបត់ចូលការដ្ឋាន កំពុងសាងសង់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តសណ្តោងទូកុងតាន័រ បើកផ្លូវត្រង់បុកជាមួយរថយន្ត សណ្តោងធុនធំដូចគ្នាដឹកស៊ីម៉ងត៍បើកបរបញ្រ្ចាសទិសចរាចរណ៍ បំណងបត់ចូលក្នុងការដ្ឋានរងការខូចខាតខ្ទេចផ្នែកខាងមុខ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តសណ្តោងទូកុងតាន័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-9118 ដែលបើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយរថយន្ត សណ្តោងធុនធំដឹកស៊ីម៉ងត៍ដូចគ្នា ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-6621 បើកបញ្រ្ចាសទិសដៅចរាចរណ៍បំណងបត់ចូលក្នុងការដ្ឋានកំពុងសាង់សង់ បណ្តាលឲ្យរងការខូចខាតខ្ទេចផ្នែកខាងមុខ សំណាងមនុស្សរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះដល់ទីតាំងធ្វើការវាស់វែង យកដាក់អែបខាងនិងឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហានសិន ៕

មតិយោបល់