ព័ត៌មានជាតិ

ងប់លេងល្បែងខុសច្បាប់ ត្រូវបានប៉ូលិសឃាត់ខ្លួន

ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការបង្រ្កាបនិងចាប់ខ្លួនយុវជនមួយក្រុមដែលកំពុងសម្ងំលេងហ្គេមបាញ់ត្រីយ៉ាងជក់ចិត្ត ។ប្រតិបត្តិការដែរបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជន៥នាក់ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការឃាត់ខ្លួនបានដោយផ្ទាល់ ខណ:ដែលយុវជនទាំងនោះកំពុងសម្ងំ លេងហ្គេមបាញ់ត្រីដែលជាល្បែងខុសច្បាប់ ។ក្នុងការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនោះ សមត្ថកិច្ចដកហូតបានទូហ្គេមបាញ់ត្រី១គ្រឿង និងយុវជនម្នាក់ជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនោះផងដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងហ្គេមមួយនេះ បានបើកលេងយូរមកហើយ មិនដឹងថាអាជ្ញាធរភូមិ បានដឹងឬអត់នោះទេ ហើយមិនដឹងថាបានរាយការណ៍ ជូនទៅកាន់អាជ្ញាធរសង្កាត់ដែរឬអត់នោះទេ ទើបមិនមានការបង្ក្រាប
រហូតដល់ពេលថ្មីកន្លងមកនេះ បានបែកការណ៍ ដោយសារតែមានចោរមួយក្រុមធ្វើសកម្មភាពបើកទ្វាររថយន្ត លួចយកកាបូបលុយពីស្រ្តីម្នាក់ ដែលជាថៅកែអង្ករ អស់ចំនួនជាង៥ពាន់ដុល្លារ នៅម្ដុំជិតវត្តអង្គតាមិញ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់ពីលួចបាន ក្រុមចោរបាន នាំគ្នាជិះម៉ូតូរត់ទៅសម្ងំលាក់ខ្លួន នៅក្នុងទីតាំងហ្គេមមួយនោះ ទើបគេដឹងថាទីនោះមានលួចលាក់លេង ល្បែងហ្គេមដែលច្បាប់ហាមឃាត់ ហើយពេលនេះលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំចុះទៅបង្ក្រាបនិងដកហូតតែម្តង៕

មតិយោបល់