ភ្នំពេញៈ នាវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus LX៤៧០ មួយគ្រឿង រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់២កង់ ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ មានអ្នករួមដំណើរជាមួយម្នាក់ទៀត បើកបររថយន្តមួយគ្រឿងម៉ាក Lexus LX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AQ-9685 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ ពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់២កង់ រងការខូចខាត ចំណែករថយន្តបានខ្ទេចផ្នែកខាងមុខមួយកំណាត់រងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ រីឯម្ចាស់រថយន្ត និងអ្នករួមដំណើរជាមួយបានចុះគេចខ្លួនបាត់ស្រមោល ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ បានចុះមកវាស់វែង យករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕









មតិយោបល់