ព័ត៌មានជាតិ

ស្រ្តីម្នាក់បើករថយន្តPrius រេចង្កូតជ្រុលទៅបុកLexus ​GX470 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ:​ នា​វេលា​ម៉ោង​១២និង១០នាទី​យប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​២១ ខែតុលា​ ឆ្នាំ​២០២២ រថយន្ត Toyota Prius ​មួយ​គ្រឿង ​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​រេចង្កូត​ជ្រុល​ទៅ​បុក​រថយន្តLexus ​GX470 មួយគ្រឿង​បើកបញ្ច្រាស​ទិសដៅ​គ្នា ​បណ្ដាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ ទីតាំងមុខ​ក្លឹប​កម្សាន្ត ​DOT ​ស្ថិតតាមបណ្ដោយ​ផ្លូវ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

ហេតុការណ៍៖ ​នៅ​មុន​ពេល​កើតហេតុ​គេឃើញ​ស្ត្រី​ម្នាក់ ​បើកបររថយន្ត Toyota Prius ​មួយ​គ្រឿង ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BB-7247 ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​១៩៨៦​ ទិសដៅ​ពី​កើតទៅលិច​ ​ក្នុង​ល្បឿន​លឿន ​ពេលមកដល់ត្រង់ចំណុច​កើតហេតុ​​រេចង្កូត​ទៅ​បុក​រថយន្ត Lexus ​GX470 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ ​2AE-0513 ​បើកដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​បញ្រ្ចាសគ្នា​ បណ្ដោយ​ឲ្យ​រង​ការ​ខូចខាត ។

នៅក្រោយ​ពេលកើត​ហេតុ ​ភាគី​ទាំងពីរ​បាន​ធ្វើការចរចា​គ្នា ​ដោយ​ភាគី​ខាង​រថយន្ត Toyota Prius ព្រមយក​រថយន្ត​ Lexus ​GX470 ទៅ​ជួសជុល​​​ដើម្បី​បញ្ចប់​រឿង ​៕

មតិយោបល់