ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកគងពិសី បង្ក្រាបករណីល្បែងស៊ីសងកន្ទុយលេខ និងធ្វើការឃាត់ខ្លួនបុរសចំនួន២នាក់

កំពង់ស្ពឺ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគងពិសី បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញាតិ និងទឹកល្អក់ បានបង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ) ឃាត់ខ្លួន០២នាក់ប្រុស នៅចំណុចភូមិខ្លែងពណ៌ត្បូង ឃុំព្រៃញាតិ និងភូមិត្រាវ ឃុំទឹកល្អក់ និងដកហូតទូរស័ព្ទដៃ០៣គ្រឿង ក្រដាសកត់លេខ០១សន្លឹក លុយ ១១៥,៥០០រៀល ៕

មតិយោបល់