កណ្តាលៈ (ព័ត៌មានមបឋ) នៅវេលាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង មួយគ្រឿងពាក់ស្លាកលេខរដ្ឋ 36 2-0492 បណ្តាលឲ្យតៃកុងម្នាក់ គាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់សង្ស័យបាក់ដៃ ត្រូវពលរដ្ឋគាស់យកចេញ និងដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៨ ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់