ភ្នំពេញៈ យោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូម៉េកមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូហើយរត់ចោលម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦៩៩៣២ ពាក់ផ្លាកលេខភ្នំពេញ ១JK០៧៣៣) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង០៤ និង២០ នាទី បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី៖
-ឈ្មោះ វ៉ែន រ៉ានុត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK០៧៣៣ ។ ជនរងគ្រោះឈ្មោះ ម៉េង សុធុន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខអា៥ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង -គ្មាន ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៤ និង២០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូម៉េកមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ហើយរត់ចោលម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK០៧៣៣) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ២០១១ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង មានឈ្មោះ ក្តឹប ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK ០៧៣៣ (ម៉ូតូរបស់ឈ្មោះ ហៀង ឡៃហាត ហៅ ឡាង) ឌុបឈ្មោះ វ៉ែន រ៉ានុត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ចេញពីអង្គុយលេងនៅសួនច្បារក្នុងបុរីឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នា មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះឈ្មោះ ម៉េង សុធុន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ កំពុងជិះម៉ូតូឌុបគ្នាដោយជនរងគ្រោះអង្គុយខាងក្រោយ ហើយយកទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូម៉េក មកចុច ពេលនោះជនសង្ស័យឈ្មោះ ក្តឹប ក៏បានបើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ ក្តឹប ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះតែមិនបានសម្រេច ដោយពេលជនសង្ស័យធ្វើសកម្មភាពលូកដៃឆក់យក ទូរស័ព្ទពីជនរងគ្រោះ ពេលនោះម៉ូតូរបស់ជនសង្ស័យជិះ បានរេចង្កូតទៅទាក់ដៃម៉ូតូជនរងគ្រោះ បណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យដួលទៅលើថ្នល់ ភ្លាមនោះជនសង្ស័យឈ្មោះ ក្តឹប និងឈ្មោះ វ៉ែន រ៉ានុត បាននាំគ្នារត់គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦៩៩៣២ ពាក់ផ្លាកលេខ ភ្នំពេញ ១JK០៧៣៣ នៅកន្លែងកើតហេតុ ។
បន្ទាប់មកសមត្ថកិច្ច បានចុះទៅធ្វើការចាប់យកម៉ូតូនេះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីធ្វើការស្រាវជ្រាវបន្ត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់