ភ្នំពេញៈ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F19&F22) មូលហេតុមានរថយន្តបែនដឹកដីមិនបានទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចំការដូង ភូមិខ្វា ភូមិស្រុកចេក ភូមិព្រែកប្រណាក់ ភូមិបានគូ សង្កាត់ជើងឯក សង្កាត់ដង្កោ និងសង្កាត់ព្រៃស ខណ្ឌដង្កោ (២)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (៣) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៤) ភូមិតាក្តុល ភូមិខ្ពប១ ភូមិខ្ពប២ ភូមិព្រែកហូខាងលិច និងភូមិព្រែកហូខាងកើត សង្កាត់ព្រែកសំរោង សង្កាត់តាក្ដុល សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៨:០០នាទីល្ងាច។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
មតិយោបល់